អគ្គិភ័យឆាបឆេះ ផ្ទះពលរដ្ឋមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញៈ កាលពីថៃ្ងអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៩និង៤០នាទីយប់ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ពលរដ្ឋមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះជួលឈ្មោះ តាក់ ម៉ៃ ភេទស្រី អាយុ ៣៨ឆ្នាំ (ជនជាតិ ខ្មែរ) មុខរបរលក់ដូរ ។ ប្រភេទសំណង់ៈ ថ្មបេតុង ៤ម៉ែត្រ x ១២ម៉ែត្រ
ខូចខាតសម្ភារៈ ឆេះពូក, កង្ហារម៉ាស៊ីនដេរអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រ គូបពន្លត់ចប់ នៅវេលាម៉ោង២០និង៥០នាទីយប់ នាថ្ងៃខែឆ្នាំដដែល៕
មតិយោបល់