ព័ត៌មានជាតិ

ជនប្រើសារធាតុញៀន៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចដែកផ្ទះល្វែង និងរក្សាទុកនូវសារធាតុញៀន

ភ្នំពេញ:​នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៣និង៣០នាទីមានករណីប្រព្រឹត្តអំពើលួចដែកនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះល្វែងកំពុងសាងសង់ផ្លូវ១០៤ ភូមិក្រាំងក្រួចសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ុន សារិន ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ៅការសំណង់ ទីលំនៅភូមិទី២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យ០៣នាក់៖ ១/ឈ្មោះ ប៉ាល់ ប៊ុនថន ហៅ ជ្រុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២/ឈ្មោះ ឡុង ស៊ីដានី ហៅ ជឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៣/ឈ្មោះ សឿន សំបូរ ហៅ យួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០៣នាក់ មានសារធាតុញៀន ។

វត្ថុតាងចាប់យក៖ ១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់តូច, ២/កាំបិតប៉័ងតោចំនួន០២, ៣/ដង្កាប់ចំនួន០១, ៤/កាបូបស្ពាយពណ៌សូកូឡាចំនួន០១ , ៥/ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) មានកន្ទុយរ៉ឺម៉កចំនួន០១គ្រឿង, ៦/ទ្វារដែកចំនួន០១, ៧/ម៉ូទ័រពណ៌លឿងចំនួន០២គ្រឿង, ៨/គ្រោងបង្អួចចំនួន០១ផ្ទាំង, ៩/ដែកពុម្ភសរសរចំនួន០៤ផ្ទាំង, ១០/ដែកកំណាត់តូចៗមួយចំនួន ។

ដំណើររឿង៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៣និង៣០នាទី ជនរងគ្រោះឈ្មោះ ស៊ុន សារិន ភេទប្រុស អាយុ៧១ឆ្នាំ កំពុងតែដេកនៅផ្ទះ ស្ថិតនៅភូមិទី២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែឈ្មោះ អ៊ឹង កាន់ណា ភេទស្រី អាយុ៤០ឆ្នាំ ដែលជាពលរដ្ឋមានផ្ទះក្បែរផ្ទះល្វែងជនរងគ្រោះកំពុងសាងសង់ បានទូរស័ព្ទប្រាប់ជនរងគ្រោះថា មានចោរចូលលួចសម្ភារ:គ្រឿងសំណង់ នៅផ្ទះល្វែងរបស់ជនរងគ្រោះដែលកំពុងសាងសង់ ស្ថិតនៅភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ឱ្យជួយអន្តរាគមន៍ រួចសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការ ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ទី០១/ឈ្មោះ ប៉ាល់ ប៊ុនថន ហៅ ជ្រុយ ភេទប្រុស អាយុ៣៥ឆ្នាំទី០២/ឈ្មោះ ឡុង ស៊ីដានី ភេទប្រុស អាយុ៣៩ឆ្នាំ ទី០៣/ឈ្មោះសឿន សំបូរ ហៅ យួន ភេទប្រុស អាយុ១៨ឆ្នាំ រួមនឹងវត្ថុតាង ១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់តូច, ២/កាំបិតប៉័ងតោចំនួន០២, ៣/ដង្កាប់ចំនួន០១, ៤/កាបូបស្ពាយពណ៌សូកូឡាចំនួន០១, ៥/ម៉ូតូម៉ាកសេ១០០កូរ៉េពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) មានកន្ទុយរ៉ឺម៉កចំនួន០១គ្រឿង ៦/ទ្វារដែកចំនួន០១, ៧/ម៉ូទ័រពណ៌លឿងចំនួន០២គ្រឿង, ៨/គ្រោងបង្អួចចំនួន០១ផ្ទាំង, ៩/ដែកពុម្ភសរសរចំនួន០៤ផ្ទាំង, ១០/ដែកកំណាត់តូចៗមួយចំនួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលទៀនតាមនីតិវីធីច្បាប់។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចសម្ភារ:គ្រឿងសំណង់របស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ដើម្បីឱ្យសមត្ថកិច្ចចាត់ការជនសង្ស័យ ខាងលើតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់