ព័ត៌មានជាតិ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូប៉ះទង្គិចជាមួយរថយន្ត បណ្តាលឲ្យបាត់បង់ជីវិត

ព្រះសីហនុ: នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១និ៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ លើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់ អ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1G-4671 បើកបរទិសដៅពីខេត្តកំពត ឆ្ពោះទៅស្រុកព្រៃនប់ លុះបើកបរមកដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូ បានជ្រុលចូលមកចំណែកផ្លូវខាងឆ្វេង ក៏បានបុកប៉ះជាមួយនឹងរថយន្ត១គ្រឿងទៀត ម៉ាក MASDA PICK UP ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI-7509 បើកបរទិសដៅពីផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ (មិនទាន់ស្គាល់នូវអត្តសញ្ញាណជនរងគ្រោះ) ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកសាកសព សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ តាមនីតិវិធីផ្លូវច្បាប់ ។ ដោយឡែកចំពោះអ្នកបើកបររថយន្តនោះវិញ បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុ និងសមត្ថកិច្ចចុះទៅដល់ ៕

មតិយោបល់