ព័ត៌មានជាតិ

ជៀសវាងគ្រោះថ្នាក់ សូមបើកបរដោយប្រុងប្រយ័ត្ន! រថយន្ត ៣គ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ១២ និង ០៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ2020 តាមបណ្តោយផ្លូវហានណូយ ត្រង់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។

ករណីនេះ ពុំបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ បុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកTOYOTAព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-3489 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវហាន
ណូយ។

លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបត់ឆ្វេងមិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-5909 បណ្តាលឲ្យរថយន្តសាំងយ៉ុង រេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ រួចបន្តបុកក្បាលរថយន្តកុងទ័រនឺម៉ាកFUSO ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3S-2637 រងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការវាសវែង រួចយកវត្ថុតាងរថយន្តទាំងបីគ្រឿង ទៅរក្សាទុកដើម្បីរង់ចំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់