ព័ត៌មានជាតិ

បើករថយន្តលឿនពេលចុះចំណោតដាច់ហ្រ្វាំង ក្រឡាប់រងបួសធ្ងន់ម្នាក់ នៅស្រុកកោះកុង

កោះកុង: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលមកពីបើកលឿន ពេលចុះចំណោទត្រង់ចំនុចផ្លូវកោង ដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវ ។

•រថយន្តបង្កម៉ាក់ ហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តបែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3740 អ្នកបើកបរមានឈ្មោះ ស៊ិន ម៉ន (ហៅតាខ្វេ) ភេទ ប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិ អង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលឲ្យរបួសធ្ងន់ អ្នករួមដំណើរចំនួនម្នាក់ ឈ្មោះ កៀន តុល ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

ក្រោយពេលកើតហេតុកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ជួយសង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕

មតិយោបល់