ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ពលរដ្ឋចំនួន ៣៣ នាក់ នៅខេត្តកំពង់ឆ្នាំង ត្រូវដឹកមកសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបន្ទាប់ពីផឹកស្រាស និងស្រាថ្នាំ

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្សប្រុស ស្រីចំនួន ៣៣នាក់ កំពុងដឹកមកសង្រ្គោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ដោយសារពួកគាត់មានអាការ:ឈឺក្បាលវិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរ យ៉ាងខ្លាំង ក្រោយពីពួកគាត់នាំគ្នាផឹកស្រាស និងស្រាថ្នាំ កំដរបុណ្យសព ដែលស្លាប់ដោយសារពុលទឹក នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា រហូតដល់ព្រលប់ថ្ងៃនេះ ក្រុមគ្រូពេទ្យកំពុងជួយសង្រ្គោះ ដោយដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ជាបន្តបន្ទាប់។

លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថា អ្នកជំងឺដែលដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្ត មានចំនួន១១នាក់ ហើយអ្នកជំងឺ ដែលមានអាការៈធ្ងន់ធ្ងរ បានបញ្ជូនទៅសង្រ្គោះនៅភ្នំពេញចំនួន ០៤នាក់ ៕

មតិយោបល់