ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញសពបុរសពោះម៉ាយម្នាក់ដែលប្រទះឃើញអណ្តែតទឹកកាលពីថ្ងៃមុនហើយ

ត្បូងឃ្មុំៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី១ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ស្វែងរកអត្តសញ្ញាណសព ដែលប្រជាពលរដ្ឋបានប្រទះឃើញអណ្តែតទឹក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នោះ គឺមានឈ្មោះ ម៉ៅ មឿន ភេទប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជួរកណ្ដាល ឃុំជីរោទ៍ទី១ ។ មកស្នាក់នៅបណ្ដោះអាសន្ន នៅភូមិជីរោទ៍លើ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ម្នាក់ឯង)។ មុខរបរ រាយមង រកខ្ចៅ រកទំពាំង ។ ឈ្មោះម៉ៅ មឿន បានរស់នៅតែម្នាក់ឯង និង បានលែងលះជាមួយប្រពន្ធ អស់រយៈពេល១ឆ្នាំ ហើយទៅរកស៊ីប្រទេសថៃ ៕

 

មតិយោបល់