ព័ត៌មានជាតិ

ជនជាតិម្នាក់ ត្រូវស​មត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន ជិត០១ គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ: នៅវេលាម៉ោង ១៣ និង៣០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ផ្ទះជួល គ្មានលេខ ផ្លូវមេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៨) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អ៊ឹង ហាវ ព្រមទាំងមានការសម្រប
សម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើប អង្កេតស្រាវ
ជ្រាវបង្ក្រាប។

ជាលទ្ធផលឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ វ៉ាង ឃីស៊ីង (WANG KEXING ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ចិន។

វត្ថុតាងចាប់យកបាន៖ សារធាតុញៀន ប្រភេទម៉េតំហ្វេមីន(WY)៧៤០០គ្រាប់ ទម្ងន់សុទ្ធ៧៩០.៥៧ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់