បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៏អន្តរជាតិដូង នៅថ្ងៃព្រហស្បតិ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍អន្តរជាតិដូងដេាយស្ទាក់ ចាប់បាន នូវ ៖ ពងមាន់ ២៧០ កញ្ច្រែង= ៨,១០០ គ្រាប់ ដឹកតាមរទេះ និងបានយកទៅដុតកំទេច ចោល ភ្លាមៗ ដេាយមាន ការចូលរួមពីគ្រប់ស្ថាបន័រួមមាន គយ ប៉ូលិស និងស្នាក់ការ ៕









មតិយោបល់