ព័ត៌មានជាតិ

ក្រុមក្មេងស្ទាវ អុកឡុកអ្នកភូមិផ្អើល សមត្ថកិច្ច

ភ្នំពេញ: ក្រុមក្មេងរើសអេតចាយ អត់បាយស៊ី ដើរអុកឡុកយប់ព្រលប់ គាស់លួចសម្បត្តិ សម្ភារៈ របស់ក្នុងផ្ទះទុកចោល ។ ហេតុការណ៍ក្មេងអេតចាយ ចូលផ្ទះកេខ២៩ ផ្លូវ៣៣៥ ភូមិ៦ ក្រុម២១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១២:២០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ ត្រូវបាន ប្រជាពលរដ្ឋ ដេញចាប់រួមជាមួយ នរគបាលប៉ុស្ត៏ ដឹកនាំដោយលោក ស៊ឹម ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននរគបាល ខណ្ឌទួលគោក ចាប់ក្របួចបាន២នាក់ និងរត់គេចខ្លួននាក់។

ជនសង្ស័យទី១ ឈ្មោះ នួន សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទី២ ឈ្មោះ ឌី ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់នៅ មិនពិប្រាកដដូចគ្នា បានចូលគាស់លួចទ្រព្យសម្បត្តិ ក្នុងផ្ទះខាងលើ ។

យោងតាមប្រជាពលរដ្ឋ ដែលរស់នៅក្បែរ កន្លែងកកើតហេតុ បានប្រាប់ ឲ្យដឹងថា នៅក្នុងសង្កាត់បឹងកក់១ មានក្មេងអនាថាដើរយប់ៗ មួយក្រុមមានគ្នា៣ទៅ៤នាក់ ហើយតែងតែចូលទៅក្នុងផ្ទះ ឬដីឡូដ៏ ដែលម្ចាស់ទុកចោល ។ កាលពីម៉ោង១១យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ។
មានក្មេងអនាថា មួយក្រុមទៀត បានចូលគាស់លួចយកទ្វារ និង ម៉ាស៊ីនត្រជាក់ បានសម្រេចយកទៅបាត់ ហើយស្រាប់តែថ្ងៃនេះ មានមួយក្រុមទៀត ត្រូវបានកម្លាំងនរគបាល និងប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗតែម្តង ។

នគបាលបានប្រាប់ថា ពួកក្មេងៗនេះ ចូលទៅក្នុងផ្ទះគាស់យក ដែកបង្អួច ទ្វារម៉ាស៊ីនត្រជាក់ និយាយរួមសម្បត្តិ ក្នុងផ្ទះតែម្តងយកទៅ លក់ដូរបាយស៊ី ។ ប្រភពបន្តថា ជាក់ស្តែងកម្លាំង រកឃើញម៉ាស៊ីនត្រជាក់ ដែលគាស់ហើយ និងសម្ភារៈមួយចំនួនទៀត ចាប់ឃាត់ខ្លួន បាន២នាក់និង កំពុងស្វែងរក ម្នាក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងឃុំខ្លួនបណ្តោះអាសន្ន នៅ អធិការដ្ឋាននរគបាល ខណ្ឌទួលគោក ដើម្បីកសាង សំណុំរឿង ចាត់ការតាមនីតិវិធី៕

photo_2016-08-10_13-42-28photo_2016-08-10_13-42-32photo_2016-08-10_13-42-36photo_2016-08-10_13-42-42photo_2016-08-10_13-42-45photo_2016-08-10_13-42-49photo_2016-08-10_13-42-52photo_2016-08-10_13-42-56photo_2016-08-10_13-42-59photo_2016-08-10_13-43-02photo_2016-08-10_13-43-07photo_2016-08-10_13-43-11photo_2016-08-10_13-43-14photo_2016-08-10_13-43-18photo_2016-08-10_13-43-21photo_2016-08-10_13-43-27photo_2016-08-10_13-43-32

មតិយោបល់