ព័ត៌មានជាតិ

អុជធូបថ្វាយបង្គំព្រះរួច ទៅដេកផ្ទះអ្នកជិតខាង បណ្តាលឲ្យភ្លើងឆេះខ្ទេច នៅខេត្តសៀមរាប

សៀមរាបៈ នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៤០នាទី មានករណីភ្លើងឆេះផ្ទះ នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួកខេត្ត សៀមរាប ។

ផ្ទះមានទំហំ៧ m× ៨m ប្រក់សង្ក័សី ជញ្ជាំស្លឹក លាយក្ដារ ជើងសរស ២,២m (ថ្ម)ក្រាលក្ដារ ។ ម្ចាស់ផ្ទះឈ្មោះ សំ ណាំ ភេទស្រី អាយុ៧៣ឆ្នាំ រស់នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួកខេត្តសៀមរាប។ ផ្ទះឆេះខូចខាតស្ទើរទាំងស្រុង, ឆេះប្រាក់អស់ចំនួន២៥០$ (ពីររយហាសិបដុល្លា) អង្ករចំនួន៣បេក្នុង១បេ មានទម្ងន់២៥kg ។

តាមការអះអាងរបស់ឈ្មោះ ជឹម ផាន ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាកូនថា ម្ដាយរបស់គាត់ (សំ ណាំ ) នៅវេលាម៉ោង៦និង០០នាទី បានចូលទៅក្នុងផ្ទះកន្លែងគាត់ដេក ហើយបានថ្វាយបង្គំព្រះ ។ លុះពេលរួចគាត់ចេញពីបន្ទប់ ទៅដេកផ្ទះរបស់ឈ្មោះ ហូយ សាទាវ ភេទស្រី អាយុ៤៦ឆ្នាំ ដែលផ្ទះគាត់នៅខាងលិចផ្លូវ (នៅភូមិជាមួយគ្នា) ដើម្បីគាត់ទៅវត្ត ។ នៅក្នុងផ្ទះកើតហេតុខាងលើ មានកូនរបស់គាត់ពីរនាក់ទៀតដេកនៅក្នុងផ្ទះនោះ។ កន្លងមកតែងឃើញម្ដាយរបស់គាត់អុចធូបថ្វាយបង្គំព្រះរៀងរាល់ល្ងាច ។ ក្នុងករណីនេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ ។

មូលហេតុ៖ បណ្តាលមកពីភ្លើងធូបម្ចាស់អុជថ្វាយបង្គំព្រះ ។ ក្នុងពេលដែលកំពុងកើតហេតុ ត្រូវបានប្រជាពលរដ្ឋនៅជិតខាង ជួយពន្លត់ភ្លើងដោយប្រើប្រាស់ដងទឹកធុងពន្លត់ ។ ចំណែកកម្លាំងសមត្ថកិច្ចបានចេញរថយន្ត ពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់មួយឡាន បានរលត់ទៅវិញនៅម៉ោង២៣និង១០នាទី រំលងអធ្រាត្រថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់