ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា អធិការនគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៣០នាទី នៅចំណុចមុខកំពង់ផែថ្មី ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ វិន យ៉ាំងទឹង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ដកហូតវត្ថុតាង៖ ថ្នាំម៉ាទឹកកក ០១កញ្ចប់ និងឧបករណ៍សម្រាប់ជក់ មួយចំនួន រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕

មតិយោបល់