ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចដកហូតរថយន្ត១គ្រឿងនិងម៉ូតូ១គ្រឿងក្នុងករណីអំពើលួចដោយក្រុមជនសង្ស័យប្រើរូបភាពលើកម៉ូតូដាក់ចូលក្នុងរថយន្តដឹកចេញបន្លំភ្នែកសមត្ថកិច្ច។
ករណីនេះកើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទីទៀបភ្លឺនៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ។
ជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់នៅពេលឃើញសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតបានបន្សល់ទុករថយន្ត១គ្រឿងនិងម៉ូតូ១គ្រឿងដែលជនសង្ស័យលួចបានដាក់ចូលក្នុងរថយន្តព្រមទាំងសម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។ករណីនេះកម្លាំងជំនាញកំពុងអនុវត្តបន្តតាមនីតិវិធី៕

មតិយោបល់