ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតថ្នាំញៀន១៦កញ្ចប់និង១៥៦គ្រាប់

ព្រះសីហនុ: យោងតាមផេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន២នាក់ស្ថិតនៅក្រុម១៥ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យទី១ឈ្មោះជា ចន្ទ័រស្មី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ូណូ ទីលំនៅបច្ចុប្បន្នអគាបុគ្គលិកក្រុម៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណើតភូមិចម្ការតាម៉ៅ ឃុំស្រែថ្នី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង និងឈ្មោះអ៊ី ភី ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុបមានទីលំនៅបច្ចុប្បន្នក្រុម១០ភូមិ០២សង្កាត់០១ក្រុង/ខេត្តព្រះសីហនុស្រុកកំណើតស្រុកស្រីសន្ធរខេត្តកំពង់ចាម។
ជនសង្ស័យទី២-ឈ្មោះអ៊ីភីបានឆ្លើយសារភាពនិងបានសហការជាមួយសមត្ថកិច្ចទៅបន្ទប់ជួលស្នាក់នៅរបស់ខ្លួននិងឈ្មោះឈុនសុខលាបដែលស្ថិតនៅចំណុចក្រុម១២ភូមិ២សង្កាត់១ក្រុងព្រះសីហនុ។សមត្ថកិច្ចបានសហការជាមួយម្ចាស់ផ្ទះឆែកឆេរបន្ទប់របស់ឈ្មោះឈុនសុខលាបរកឃើញគ្រឿងញៀនមួយចំនួនឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀននិងជញ្ជីងថ្លឹងគ្រឿងញៀនផងដែរតែឈ្មោះឈុនសុខលាបគេចខ្លួនបាត់។
វត្ថុតាងចាប់យកសរុបមាន៖-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន០៨កញ្ចប់ធំ៨កញ្ចប់តូចថ្នាំWY១៥៦គ្រាប់,ទូរស័ព្ទដៃ០៣គ្រឿង,ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១និងសម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួន,ម៉ូតូ០១គ្រឿង។
ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនដើម្បីអនុវត្តបន្តតាមនីតិវិធី៕

 

មតិយោបល់