ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសង្រ្គោះ និងម៉ូតូរ៉ឺម៉កដឹកផ្កាលក់ចល័ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ព្រះសីហនុ: នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តសង្គ្រោះ ចន្លោះគីឡូម៉ែត្រ១២០-១២១ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំ/ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្កាលក់ចល័តឈ្មោះ រាម ទូច ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។
រថយន្តសង្គ្រោះប៉ុន្តែមិនមានដឹកអ្នករបួសទេ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីកើតហេតុរត់គេចបាត់ស្រមោល។

ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់