ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចេញល្បាត ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតកាំភ្លើងកែច្នៃ១ដើម និងកញ្ឆាស្រស់ ទម្ងន់៣,២ kg

តាកែវ: សមត្ថកិច្ចបង្រ្កាបដូចភ្លៀងរលឹម ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍០៣រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង១ ៥នាទីព្រឹក លោកវរសេនីយ៍ឯកយុគ សារ៉ាត់ អធិការនគរបាលស្រុកបានដឹកនាំកម្លាំងជំនាញចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ចេញល្បាតក្នុងភូមិសាស្រ្ត លុះមកដល់ចំណុចផ្លូវលំក្រោយភូមិ ស្ថិតភូមិចំបក់ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បានប្រទះឃើញមុខសញ្ញាជនសង្ស័យ២នាក់ កំពុងជិះម៉ូតូក្នុងសភាពលឿន និងមានការភ័យខ្លាច ក្នុងនោះសមត្ថកិច្ចធ្វើការឃាត់សួរនាំក៏ឃើញកញ្ឆាស្រស់ ក្នុងបាវភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាទាំង២នាក់នោះរួមមាន៖

១.ជនសង្ស័ឈ្មោះ អិន ឡង់ឌីវិថេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិក្បាលដំរី ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ
២.ឈ្មោះ ផល ភេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដើមរំដែល ឃុំ សោម ស្រុកគិរីវង់ ខេត្តតាកែវ។

សមត្ថកិច្ចធ្វើការឆែរឃើញនូវវត្ថុតាងរួមាន ៖ កញ្ឆាស្រស់ ទម្ងន់៣,២ kg ម៉ូតូ០១គ្រឿងម៉ាកឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ:1Q.6154 ដាវសាំប៉ូរ៉ៃ០១ កំភ្លើងកៃច្នៃ០១ដើម។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាម នីតិវិធីច្បាប់ ៕

មតិយោបល់