ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បុកគ្នាបណ្ដាលឲ្យតៃកុងស្លាប់ម្នាក់ នៅខេត្តកំពត

កំពតៈ នៅថ្ងៃពុធ ០២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព ស.២៥៦៤. ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១និកង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨,២៩ រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង។

អ្នកបើកបររថយន្ត Fuso ពណ៌ស ប្រភេទសណ្តោងពោងស៊ីម៉ង់ត៍ ពាក់ផ្លាកលេខ ភ្នំពេញ 3B-4544 និងកន្ទុយរ៉ឺម៉កពាក់ផ្លាកលេខ ព្រះសីហនុ 4A-2281 បើកបរដោយឈ្មោះ លាស់ ផល្លា ភេទប្រុស អាយុ ៣០ឆ្នាំ (ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្វើដំណើរមកពីទិសខាងជើងទៅត្បូង បែកកង់មុខចំហៀងខាងឆ្វេង បណ្តាលឲ្យជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្ត ១គ្រឿង ទៀតម៉ាក ហ៊ីណូ ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ 3D-2303 និងកន្ទុយរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-2903(មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់)

រថយន្តទាំង០២គ្រឿងខូចខាតកម្រិតធ្ងន់ ចំណែកសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស៕

មតិយោបល់