ភ្នំពេញៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាមហាផ្ទៃ បានឲ្យដឹងថាជនសង្ស័យ០១នាក់ដែលធ្វើសកម្មភាពកាច់សោរ កម៉ូតូរបស់ជនរងគ្រោះនៅខណ្ឌពោធិ៍សែនជ័យបម្រុងជិះគេចខ្លួនតែត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោត្រូវបានប្រជាពលរដ្ឋអន្តរាគមន៍ចាប់បានវាយ០១ដៃ០១នាក់បណ្តាលឱ្យបែកក្បាលប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យឈ្មោះ វុធ ថា ភេទប្រុស អាយុ៥៩ឆ្នាំ ប្រកបមុខរបរបើកបរ គ្មានទីលំនៅពិតប្រាកដ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រងការចោទប្រកាន់អំពើលួច(ម៉ូតូ)។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្រ្តី០១នាក់ដែលជាជនរងគ្រោះ អាយុ១៨ឆ្នាំ ប្រកបមុខរបរ លក់ដូរ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានខ្ចីម៉ូតូមិត្តភក្តិម៉ាកហុង ឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មកឈប់នៅខាងមុខរោងចក្រហ្វានទុងហើយចាក់សោរកម៉ូតូ ដើរចូលទិញឥវ៉ាន់។លុះបន្ទាប់មកស្រាប់តែជនសង្ស័យឈ្មោះ វុធ ថា ធ្វើសកម្មភាពយកសោរកែច្នៃកាច់សោរកម៉ូតូនោះបម្រុងជិះគេចខ្លួន។នៅពេលនោះស្រ្តីរងគ្រោះឃើញជនសង្ស័យក៏ចាប់ម៉ូតូនោះជាប់ហើយស្រែកឆោឡោថាចោរក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចេញមកអន្តរាគមន៍ចាប់ជនសង្ស័យនាំគ្នាវាយជនរងគ្រោះបណ្តាលឱ្យបែកក្បាលទើបសមត្ថកិច្ចទៅដល់កន្លែងកើតហេតុហើយបានប្រគល់ជនសង្ស័យឱ្យសមត្ថកិច្ចដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ក្នុងនោះក៏បានដកហូតវត្ថុតាងសោរដែកកែច្នៃសម្រាប់កាច់សោរកម៉ូតូ០១ដើមផងដែរ៕
មតិយោបល់