ព័ត៌មានជាតិ

យុវតីម្នាក់ជិតដល់ថ្ងៃប្រឡងបាក់ឌុបហើយ បែរជាជួបគ្រោះអកុសលស្លាប់ទាំងវ័យក្មេង

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីប្រទះឃើញសពយុវតីម្នាក់អណ្ដែតទឹក ស្ថិតក្នុងភូមិអ្នកតាតាំង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលបានបាត់ខ្លួនកាលពីម្សិលមិញ។

ជនរងគ្រោះមានឈ្មោះ វណ្ណ រដ្ធា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យស្រុកបរិបូណ៍ រស់នៅក្នុងភូមិកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ចេញពីរៀនវិញ និងបានជិះបាឡាស្មាច់មួយគ្រឿង ជូនមិត្តភក្ដិដាក់តាមផ្ទះធម្មតាដូចរាល់ដង ហើយក៏ត្រឡប់មកផ្ទះវិញ ប៉ុន្តែលើកនេះរៀងយូរជាងសព្វមួយដង ធ្វើឲ្យសាច់ញាតិមានការបារម្ភ និងនាំគ្នាដើររកពេញមួយយប់នៅតែរកមិនឃើញ ស្រាប់តែព្រឹកឡើងប្រទះឃើញសាកសពអណ្ដែតទឹក។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់