ព័ត៌មានជាតិ

ជនជាតិចិន២នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

ព្រះសីហនុ: ជនសង្សយ័ជាជនជាតិចិន២នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៩ ខែ តុលា ឆ្នាំ ២០១៩ នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយកម្លាំងការិយាល័យនគរបាលជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុ។
ជនសង្ស័យខាងលើទី១.ឈ្មោះ.Zou Xiang ភេទប្រុសអាយុ ២៧ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតប្រទេសចិន( មានថ្នាំញៀនម្សៅ៣ កញ្ចប់) ទូរស័ព្ទ ១ គ្រឿង
ទី២. ឈ្មោះ.Sun ChengLong ភេទប្រុសអាយុ ២៥ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដទីកន្លែងកំណើតប្រទេសចិន( មានថ្នាំ ញៀនម្សៅ២ កញ្ចប់ និង ថ្នាំញៀនWY មួយចំហៀងគ្រាប់ )ទូរស័ព្ទ.១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង២ខាងលើកំពង់កសាងសំណុំរឿងចាត់ការបន្ត៕

 

មតិយោបល់