ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ប្រទះឃើញសាកសពបុរសម្នាក់ នៅបរិវេណដីវាលមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ មានករណីប្រទះឃើញសាកសពបុរសម្នាក់ នៅបរិវេណដីវាលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនោះទេ ។ ខណ:នេះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់