ព័ត៌មានជាតិ

ជនបរទេសម្នាក់ស្លាប់ក្នុងបន្ទប់ជួលនៅខេត្តសៀមរាប

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះជួល បន្ទប់លេខ០៨ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។ ជនរងគ្រោះឈ្មោះ VAN LAARHOVEN ARTHUR CHISTIAN ភេទប្រុស កើតថ្ងៃទី២៨-០២-១៩៦២ ជនជាតិហូល្លង់ មុខរបរចូលនិវត្តន៍ ស្នាក់នៅទីតាំងកើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រឹទ្ធី គ្រូពេទ្យអមតុលាការបានសនិដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។ ក្រោយធ្វើកំណត់ហេតុសមត្ថកិច្ចបានរៀបចំបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕

 

មតិយោបល់