ព័ត៌មានជាតិ

ឆក់ទូរស័ព្ទចំថ្ងៃស៊យ មានអីខ្នោះបាត់!!!

ភ្នំពេញ: នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចមុខផ្ទះសំណាក់បៃតង ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ គេចខ្លួន០១នាក់ឈ្មោះ ម៉េង កាលពីថ្ងៃទី០៤-១២-២០២០ ម៉ោង០៩ និង០០នាទី ។

ជនសង្ស័យឈ្មោះ គង់ ចៅអ៊ូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) និងបក្ខពួកបានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃអាយហ្វូនផ្លើសសេវេន០១គ្រឿង ពីជនរងគ្រោះឈ្មោះ ហ៊ាង អ៊ាងណៃ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់ផ្ទះលេខ១៥៦ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទដៃអាយហ្វូនផ្លើសសេវេន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់