ព័ត៌មានជាតិ

អ្នកបើកឡានក្រុមហ៊ុន ទេសចរណ៍អង្គរសេវិនម្នាក់ ត្រូវឃាត់ខ្លួនបន្ទាប់ពីប្រើកាំបិតបុ័ងតោកាប់ដៃគូឲ្យរបួស

ភ្នំពេញ: នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥ និង០០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើកាំបិតបុ័ងតោកាប់ឲ្យរបួស) នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ ចាន់ កី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានយកកាំបិតបុ័ងតោកាប់ ជនរងគ្រោះឈ្មោះ អ៊ូច សុភា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើឡានក្រុមហ៊ុនទេសចរណ៍អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឲ្យរបួសក្បាល បបូរមាត់ដេរ១២ថ្នរ ។

សម្ភារ:បន្សល់ទុក៖ កាំបិតបុ័ងតោ ០១ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់