ព័ត៌មានជាតិ

សង់កូរ៉េជិះបញ្ច្រាសទិស បុកគ្នាជាមួយម៉ូតូ Zoomer បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ នៅលើស្ពានច្បារអំពៅ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង៥៣នាទីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសង់កូរ៉េជិះបញ្ច្រាសទិស បុកគ្នាជាមួយម៉ូតូ Zoomer ហេតុការណ៍នេះ កើតឡើងលើស្ពានច្បារអំពៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ ករណីនេះបន្ទាប់ពីកើតហេតុភ្លាមៗ ជនបង្កធ្វើអាការ:រត់ឆ្វេងស្ដាំ ចង់លោតទឹកបន្តិចអត់បន្តិច និងចង្អុលមុខរកវាយសមត្ថកិច្ចមិនឲ្យឃាត់ខ្លួន។

ក្រោយពីកើហេតុសមត្ថកិច្ចឃាត់ខ្លួនជនបង្ក ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯជនគ្រោះរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល៕

មតិយោបល់