ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆបោកតាមប្រព័ន្ធហ្វេសប៊ុក

ត្បូងឃ្មុំៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បាន ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង បានទទួលបណ្តឹងពីឈ្មោះ ឃួន គន្ធា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិអូឌឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្តឹងពីករណីឆបោក (ឆបោកតាមប្រព័ន្ធហ្វេសប៊ុក) កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ។

ជនសង្ស័យរួមមាន៖១-ឈ្មោះ ធន ស្រីលក្ខ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ, ២-ឈ្មោះ វណ្ណ រតនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ។

ជនសង្ស័យទាំង០២នាក់ រស់នៅភូមិវាលចារ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់