ប្រធានកាំកុងត្រូលខេត្តស្វាយរៀងលោក ណាល់ វិចិត្រ ត្រូវបានមន្ត្រីសមត្ថកិច្ចជាច្រើននាក់នៅច្រកទ្វារអន្តរជាតិបាវិត នឹងច្រកទ្វារទ្វេភាគគីមួយចំនួនទៀតរួមនឹងបងប្អូនប្រជាពលរដ្ឋរកស៊ីដឹកគ្រឿងទេស បន្លែបង្ការ សាច់។ល។បានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឱ្យដឹងថា ក្រុមមន្ត្រីកាំកុងត្រូលក្រោមការដឹកនាំរបស់លោក ណាល់ វិចិត្រ បានកំពុងតែធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ក្នុងការជម្រិតទាប្រាក់ពីអ្នករកស៊ីដឹកគ្រឿងទេសនឹងបន្លែ បង្កា ត្រី សាច់ ដែលនាំចូលពីវៀតណាម តាមច្រកទ្វារអន្តរជាតិបាវិត នឹងច្រកទ្វេភាគគី រួមទាំងច្រករបៀងផងដែរ ដោយគ្មានការលើកលែង នឹងគ្មានការត្រួតពិនិតពីគុណភាពទំនិញទាំងនោះឡើយ។
ក្រុមមន្ត្រីនឹងពលរដ្ឋអ្នករកស៊ីបានប្រាប់នាយក្តាមប្រៃយើងឱ្យដឹងទៀតថា ក្រុមមន្ត្រីកាំកុងត្រូលនៅគ្រប់ច្រកទ្វារព្រំដែនវៀតណាមទាំងអស់នោះតែងតែប្រើអំណាចរបស់លោក ណាល វិចិត្រ មេកាំកុងត្រូលខេត្តស្វាយរៀង ដើម្បីគំរាមគំហែង ជម្រិតយកប្រាក់ ពីម្ចាស់ទំនិញឆៅៗតែម្តង ទោះបីរកឃើញថាទំនិញនោះមិនហួសកាលបរិច្ឆេទ មិនខូចគុណភាពក៏ដោយ ក៏ត្រូវតែបង់លុយតាមការទៀមទារលើបបូរមាត់គេជាអ្នកកំណត់តម្លែឱ្យបង់លុយ។ ចំពោះទំនិញផ្សេងៗទៀត ដែលពិនិត្យឃើញមានហួសដឺឡេ ខូចគុណភាព នោះវិញ ក្រុមមន្ត្រីកាំកុងត្រូលនោះមិនបានចាប់យកទៅបំផ្លាញចោលនោះទេ គឺពួកគេនិយាយស៊ីសស៊ុះជាមួយម្ចាស់ទំនិញដោយតម្រូវឱ្យបង់លុយស្ទើរតែស្មើរតម្លៃទំនិញទាំងនោះ យកមកដាក់ហោប៉ៅ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋឡើយ។
ប្រភពខាងលើនៅបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងបន្តទៀតថា គ្រាន់តែច្រកទ្វារអន្តរជាតិបាវិត ដែលគេហៅថាជាច្រកខ្លាញ់ មិនចាញ់ច្រកប៉ោយប៉ែតនោះ បានធ្វើឱ្យមន្ត្រីកាំកុងត្រូលម្នាក់ៗគ្រប់ទឹកតែម្តង ដោយសារមួយថ្ងៃៗមុខទំនិញហូបចុក នេះចូលមកពីវៀតណាមច្រើនណាស់។ ប្រភពនៅបានខ្សឹបប្រាប់ទៀ តថានៅច្រកទ្វារអន្តរជាតិបាវិតនេះលោក ណាល់ វិចិត្រ ប្រធានកាំកុងត្រូលខេត្តដ៏មានឥទ្ធិពលរូបនេះ បានដាក់មន្ត្រីជំនិតៗរបស់គាត់ឱ្យមកកាន់ការផ្នែកហិរញ្ញវត្ថុ អ្នកចាំរត់ឯកសារក្រៅសេវាក្រៅបញ្ជី នឹងមានអ្នកកាក់យកយកលុយពីអ្នកដឹកបន្លែ បង្ការ សាច់ នៅច្រកខាងជើងដែលជាច្រកចូលមកពីវៀតណាម។ រីឯច្រកខាងត្បូងដែលជាច្រកចេញទៅវៀតណាមនោះ លោក ណាល់ វិចិត្រ បានដាក់មន្ត្រី អាចក់ អាចែម ដែលពួកគេគ្មានខ្សែទុយយោអីនឹងគេនោះចាំប្រមូលលុយនៅទីនោះ។
មន្ត្រីម្នាក់ដែលស្និទ្ធនឹងលោក ណាល់ វិចិត្រ ប្រធានកាំកុងត្រូលស្វាយរៀង បានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឱ្យដឹងថា លោក ណាល់ វិចិត្រ គាត់ខំប្រឹងប្រែងឱ្យមន្ត្រីថ្នាក់ក្រោមប្រមូលលុយពីឈ្មួញទំនិញគ្រឿងទេស សាច់ បន្លែ បង្ការ នោះ គឺគាត់ត្រូវយកលុយមួយចំនួយធំទុកបង់ជូនថ្នាក់លើតាមឋានានុក្រម ពិសេសជូនទៅលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម។
ក្រុមមន្ត្រីនៅច្រកបាវិតនៅបានខ្សឹបប្រាប់នាយក្តាមប្រៃឱ្យដឹងថា រាល់ទំនិញគ្រឿងហូបចុកដែលនាំចូលពីវៀតណាមនោះ បើដឹកតាមរថយន្តតូចៗត្រូវបង់ឱ្យមន្ត្រីកាំកុងត្រូលពី១០ទៅ២០ដុល្លារ រីឯរថយន្តធំប្រភេទដឹកទំនិញត្រូវបង់ពី៣០ទៅ៥០ដុល្លារ ហើយបើដឹងតាមកុងតឺន័រត្រូវបង់ខ្ទង់រយទៅរាប់ពាន់ដុល្លារឯណោះ។ ហើយទាំងនេះមិនមែនជាទំនិញខូចគុណភាព ឬហួសដឺឡេនោះទេ។ តែបើជារកឃើញថា មានហួសដឺឡេ ឬខូចគុណភាពវិញ មន្ត្រីកាំកុងត្រូលនិយាយស៊ីសស៊ុះជាមួយម្ចាស់ទំនិញ ឱ្យបង់លុយទៅតាមការទៀមទារតម្លៃលើបបូរមាត់របស់គេ ជាថ្នូរមិនចាប់យកទំនិញនោះទៅកម្ទេចចោល។ ចំពោះអ្នកនាំចូលត្រី សាច់ បន្លែ បង្ការ នោះវិញ គឺមន្ត្រីកាំកុងត្រូលមិនឱ្យរុំលងបានឡើយ។
ប្រភពបានប្រាប់ថា នៅខេត្តស្វាយរៀងពិសេសនៅក្រុងបាវិតតែម្តងគេឃើញមានទំនិញខូចគុណភាព ហួសដឺឡេ នឹងសាច់ បន្លែ មានជាតិគីមី ធ្វើចរាចរពេញទីផ្សារតែម្តង ដោយសារតែការឃុបឃិតពីមន្ត្រីកាំកុងត្រូលនៅព្រំដែនមិនព្រមបង្ក្រាប គិតតែពីយកលុយនោះ៕
មតិយោបល់