ភ្នំពេញៈ ប្រទះឃេីញបុរសម្នាក់ចងកសម្លាប់ខ្លួនជាប់និងដេីមឈើបណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចរបងវត្តតាំងកសាងខាងជេីង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុសអាយុប្រហែល២០ឆ្នាំជាង ពាក់អាវយឺត ដៃខ្លីពណ៌ក្រហម ស្លៀកខោខាវប៊យ ជេីងវែង ដោយយកក្រម៉ាចងកសម្លាប់ខ្លួនជាប់និងដេីមប្រេងខ្យល់។
ប្រភពព័ត៌មានីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុខណះប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ស្រាប់តែឃេីញសពជនរងគ្រោះចងកសម្លាប់ខ្លួនជាប់និងដេីមប្រេងខ្យល់ស្លាប់បាត់ទៅហេីយទេីបបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញកោស្យវិច័យមកពិនិត្យជាក់ស្តែងនិងស្វែងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យ៕


មតិយោបល់