ព័ត៌មានជាតិ

PSG ចាប់គូប៉ះនឹង Man City ក្នុងក្របខណ្ឌ Champion League វគ្គចែកពូល

បរទេស៖ កីឡាករឆ្នើមអាហ្សង់ទីន Lionel Messi ត្រូវបានគេដឹងថានឹងត្រូវប្រកួតទល់នឹងអតីតគ្រូបង្វឹកដ៏ជិតស្និទ្ធលោក Pep Guardiola ក្នុងនាមជាកីឡាករនៅក្លឹបថ្មី PSG ក្នុងក្របខណ្ឌ Champion League។

PSG នឹងត្រូវប្រកួតប៉ះនឹង Man City ជាការប្រកួតជម្រុះក្នុងគ្រុបដ៏ធំបំផុតខណៈដែលតោខៀវ Chelsea នឹងប្រកួតប៉ះនឹងក្រុម Juventus ហើយ Barcelonaនឹងត្រូវប្រកួតប៉ះនឹង Bayern Munich គឺជាលទ្ធផលនៃការចាប់គូកាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនៅក្នុងទីក្រុង Nyon។

ទោះបីជាយ់ាងណាក្តីគូប្រជែងគួរឲ្យចាប់អារម្មណ៍មួយទៀតគឺជាការប្រកួតប៉ះគ្នារវាងបិសាចក្រហម Man UTD ប៉ះនឹងក្រុម Villarreal ដែលជាគូប្រកួតចាស់ធ្លាប់ធ្វើឲ្យMan UTD បាត់ឱកាសលើកពាន Europa League កាលពីរដូវកាលមុន៕

មតិយោបល់