ព័ត៌មានជាតិ

ពលរដ្ឋរាយការណ៍ភ្លាមមន្ត្រីជំនាញ ចុះបង្ក្រាបកន្លែងល្បែងស៊ីសងខុសច្បាប់ (បៀរ) ភ្លាមៗ

ត្បូងឃ្មុំ: នៅថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១និង០០នាទីរសៀល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មក អធិការដ្ឋាននគរបាលស្រុកតំបែរ ថា មានករណីលេងល្បែងស៊ីសងខុសច្បាប់(បៀរ)ក្នុងភូមិ រួចមក លោកវរសេនីយ៍ទោ ស៊ាន ម៉េងស៊ា អធិការរងទទួលការងារព្រហ្មទណ្ឌ បានដឹកនាំ កម្លាំងចំនួន ០៥នាក់ ចុះបង្ក្រាបកន្លែងល្បែងស៊ីសងខុសច្បាប់(បៀរ) នៅចំណុចភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ ដកហូតវត្ថុតាងរួមមាន៖
១.បៀរចំនួន០១ហ៊ូ ២.កន្សែងក្រាលចំនួន០១ រីអ្នកលេង និងឯម្ចាស់ផ្ទះ បានឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើលិខិតកោះហៅ ធ្វើការអប់រំ និងកិច្ចសន្យាបញ្ឈប់៕

មតិយោបល់