ភ្នំពេញៈ នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ មានករណីបុរសម្នាក់គាំងបេះដូងស្លាប់ ត្រង់ចំណុចហាងលក់ អយស្ទ័រ ហៅស៍១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឈុំ ភក្តី អាយុ ២៨ឆ្នាំ មុខរបរដឹកទំនិញតាមអនឡាញ មានស្រុកកំណើត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅហាងលក់អយស្ទ័រយីហោខាងលើ។
មូលហេតុ៖ គាំងបេះដូង។
សូមបញ្ជាក់៖ ជនរងគ្រោះបានប្រើថ្នាំសម្រកទម្ងន់ផងដែរ ព្រោះធាត់ខ្លាំងពេក។
ដំណើររឿង៖ មុនពេលកើតហេតុហាងបានដល់ម៉ោងបើកលក់ដូរ ប៉ុន្តែមិនឃើញជនរងគ្រោះ ដូចសព្វដង ក៏ដើរទៅគោះទ្វារហៅ តែមិនឮឆ្លើយតប រួចនាំគ្នាគាស់ទ្វារចូលមើល យកដៃអង្រួនដាស់ឲ្យក្រោក ស្រាប់តែខ្លួនរឹងស្ដូក ទើបដឹងថា ជនរងគ្រោះដេកស្លាប់នៅលើជាន់ឡៅតឿបាត់ទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យសព បញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង។
ក្រោយត្រួតពិនិត្យកោសល្យវិច័យរួច សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕
មតិយោបល់