ភ្នំពេញ: បង្កកាភ្ញាក់ផ្អើលដែលរថយន្តម៉ាក Ford RANGER មួយគ្រឿង បានបួងចង្កូតគេចជ្រុល បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹក កើតហេតុកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តខាងលើម៉ាក Ford RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-5323 បើកបរដោយបុរសម្នាក់ រួមដំណើរជាលក្ខណៈគ្រួសារ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តខាងលើ បើកបរមានទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ គេចពីរថយន្តដែលនៅខាងមុខ ក៏ជ្រុលធ្លាក់ប្រឡាយទឹកខ្លួនឯង សំណាងមិនបង្កឲ្យអ្នករងរបួសដែរ គ្រាន់តែខូចខាតតែរថយន្ត ។
ក្រោយកើតហេតុ ម្ចាស់ហៅរករថយន្តស្ទូចទៅលើកយករថយន្ត ទៅជួសជុលដោយខ្លួនឯង ៕



មតិយោបល់