Reuters ៖ ក្រុមអ្នកស្រាវជ្រាវ និងស៊ើបអង្កេតទៅលើប្រភពដែល Hacker ចូលប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Sony Pictures បានរកឃើញថា កូរ៉េខាងជើងជាអ្នកនៅពីក្រោយនៃការវាយប្រហារ ព្រោះថាទិន្នន័យ និងដានដែលទទួលបានដូចគ្នាទៅនឹងការវាយប្រហារមកលើប្រទេសកូរ៉េខាងត្បូង។
ការវាយប្រហារនេះត្រូវបានគេសង្ស័យថា ពាក់ព័ន្ធនឹងរឿងភាពយន្តបែបកំប្លែងដែលមានចំណងជើងថា « The Interview» ដែលនិយាយពីទង្វើផ្ដាច់ការរបស់មេដឹកនាំវ័យក្មេង គឹម ជុនអ៊ុន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ ២០១៤ កន្លងទៅនេះ ប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Sony ត្រូវបានវាយប្រហារ ដោយនៅក្នុងសារបស់ Hacker បានបញ្ជាក់ថានោះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ បើមិនបញ្ឈប់ទេនោះ ពួកគេនឹងបន្តសកម្មភាពទៀត៕
ទស្សនាឃ្លិបវិដេអូដូចខាងក្រោមនេះ ៖
មតិយោបល់