ព័ត៌មានអន្តរជាតិ

ការរញ្ជួយដីនៅនេប៉ាល់ បង្ហាញអំពីតម្រូវការសិទ្ធិស្មើគ្នាក្នុងការកាន់កាប់ដីធ្លី

នេប៉ាល់ៈ សកម្មជនការពារសិទ្ធរបស់ស្ត្រី បាននិយាយថា ការរញ្ជួយដីពីរដងកាលពីឆ្នាំមុន នៅក្នុងប្រទេសនេប៉ាល់ រងផលប៉ះពាល់ខ្លាំងលើស្ត្រីនៅលីវ បានបង្ហាញអំពីតម្រូវការសិទ្ធិស្មើគ្នាក្នុងការកាន់កាប់ដីធ្លីដើម្បី បង្កើនសមត្ថភាពរបស់ស្ត្រីទប់ទល់ជាមួយនឹងគ្រោះមហន្តរាយ។ ។នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ ។

ផ្ទះជាង ៩00.000 ខ្នងរងការខូចខាត និងត្រូវបំផ្លាញប្រ ហើយ ហែលមួយភាគបីនៃផ្ទះជាកម្មសិទ្ធិរបស់ស្ត្រី។ ស្រ្តី និងក្មេងស្រីច្រើនជាង ៥00.000 នាក់ត្រូវបានផ្លាស់ទីលំនៅ និងស្ត្រីប្រហែល ២000 នាក់ក្លាយជាស្ត្រីមេម៉ាយ នេះបើយោងតាមទិន្នន័យជាផ្លូវការ។

Lyly Thapa ស្ថាបនិកអង្គការការពារសិទ្ធិមនុស្សសម្រាប់ស្រ្តី (Whr) ដែលមានសមាជិកក្រុម ១០០.០០០នាក់ ធ្វើយុទ្ធនាការដើម្បីទាមទា និងការពារសិទ្ធស្ត្រីនៅលីវ បានលើកឡើងថា «វិសមភាពយេនឌ័រដ៏ជ្រៅ នៅក្នុងសង្គមនេប៉ាល់ ធ្វើឲ្យស្ត្រី ជាពិសេសស្ត្រីនៅលីវ ទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនៅក្នុងគ្រោះមហន្តរាយ រញ្ជួយដី។សកម្មជនរូបនោះនិយាយថា ពួកស្ត្រីទាំងនោះទទួលបានការជួយសង្គ្រោះតិចបំផុត ហើយអ្នកដែលគ្មានទីពឹងត្រូវបានគេរំលោលបំពាន់ ។

រដ្ឋធម្មនុញ្ញឆ្នាំ ២០១៥ ហាមប្រាមការរើសអើងលើមូលដ្ឋាននៃយេនឌ័រ និងសិទ្ធិស្មើគ្នាក្នុងការធ្វើជាម្ចាស់អចលនទ្រព្យ ប៉ុន្តែ ស្ត្រី ជាពិសេសស្ត្រីនៅលីវត្រូវបានគេបដិសេធ។

តាមការប៉ាន់ស្មានស្ត្រីមេម៉ាយ និងស្ត្រីមានបានរៀបការអាយុ លើស៣៥ឆ្នាំ មានចំនួន៥០០.០០០។ ៣៧ភាគរយ នៃអ្នកដែលបានរៀបការនៅអាយុ ១៨ឆ្នាំ ត្រូវគេទុកឲ្យនៅតែតោលគ្មានទីពឹង ខណៈដែលក្រុមមនុស្សប្រុស រាប់លាននាក់ ចេះទៅរកការងារធ្វើនៅក្រៅប្រទេស ។

ម្យ៉ាងវិញទៀត ការរញ្ជួយដីកាលពី ខែមេសា និង ឧសភាឆ្នាំនេះ បានសម្លាប់មនុស្ស៩.០០០នាក់ និង របួស ២២.០០០នាក់ ក្នុងនោះ ស្ត្រី ៤៩៥ ដែលជាម្ចាស់របស់អចលទ្រព្យ គ្មានលិខិតកាន់កាប់ លិខិតអាពាហ៍ពិពាហ៍ និងអត្តសញ្ញាណប័ន ។

បើតាមការស្ទង់មតិរបស់អង្គការ បានឲ្យដឹងថាក្រោយពេលរញ្ជួយដី ស្ត្រីបានក្លាយជាម្ចាស់នៃអចនទ្រព្យច្រើនជាងបុរស់ ។ ស្ត្រីមេម៉ាយ និងស្ត្រីដែលនៅលីវទាំងនោះត្រូវការជាចាំបាច់ ចំពោះសិទ្ធិក្នុងការកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួន។

យ៉ាងណាក៏ដោយ អង្គការមួយនេះបានកំពុងតែព្យាយាមបញ្ចុះបញ្ចូលដល់រដ្ឋាភិបាល ផ្តល់សិទ្ធិដល់ស្ត្រី និង ស្ត្រីនៅលីវ ក្នុងការកានកាប់អចលទ្រព្យ ដីធ្លី ផ្ទះសំបែង និង សិទ្ធិផ្សេងៗស្មើនឹងបុរស៕

 

wwwww

មតិយោបល់