ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ករណីបើករថយន្តដឹកអីវ៉ាន់ចាប់ហួយ និងគ្រឿងសំណង់ ចុះចំណោតលឿន បណ្ដាលឲ្យក្រឡាប់

កោះកុង: នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទីព្រឹក លើផ្លូវជាតិលេខ៤៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅចន្លោះគីឡូម៉ែតលេខ១២៨.១២៩ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

រថយន្តបើកបរចុះចំណោតប្រើល្បឿនលឿន រេចង្កូតក្រឡាប់លើទ្រូងផ្លូវទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង (ដឹកអីវ៉ាន់ចាប់ហួយ និងគ្រឿងសំណង់។
រថយន្តបង្កមួយគ្រឿងម៉ាក ពុយសូ ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង ៣A-០៨៤៥ បើកបរដោយឈ្មោះ ចន តារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិសំរោងបាក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុជនរងរបួសត្រូវ បានបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

មតិយោបល់