ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានប្រើហិង្សាលើប្រពន្ធ ដោយចាប់ចងច្រវាក់ព្យួរជើងផុតពីរនាបផ្ទះវាយធ្វើបាបលើរាងកាយនិងប្រដាប់ភេទ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងចំការកៅស៊ូវាល៧០ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ។
ជនសង្ស័យមាន អាយុ៥១ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូ ។ ចំណែកប្រពន្ធមានអាយុ២៩ឆ្នាំ។
ក្រោយឃាត់ខ្លួននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់