ព័ត៌មានជាតិ

ករណីឃាតកម្ម បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់បណ្តាលឲ្យស្លាប់ នៅក្បែរប្រឡាយទឹក

កំពង់ឆ្នាំងៈ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២និង៤០ នាទី មានករណីអំពើឃាតកម្ម ជនមិនស្គាល់មុខកាប់បណ្តាលឲ្យបុរសម្នាក់ស្លាប់ ត្រង់ចំណុចប្រឡាយទឹក ក្បែរផ្លូវក្រាលក្រួសក្រហម នៅមុខផ្ទះ វង វឿន ភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ញៀន ណូយ (ហៅស្នា) ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច័យ រួចសាកសពត្រូវបានប្រគល់សាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យបង្កហេតុនេះយកមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់