ព័ត៌មានជាតិ

អគ្គិភ័យឆេះហាងកាហ្វេមួយកន្លែង ខូចខាតសម្ភារៈអស់ជាច្រើន នៅខណ្ឌចំការមន

ភ្នំពេញ: នៅថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង៣៥នាទី មានអគ្គិភ័យកើតឡើង នៅហាងកាហ្វេមួយកន្លែងឈ្មោះ យ៉ាឃុន កាយ៉ាថូសនឹង អាហារសម្រន់ តាមបណ្តោយផ្លូវ២៩៤ ក្រុម២ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ ជា ចិន្ដា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ ។

មូលហេតុ៖ ផ្ទុះសេម៉ាស៊ីនត្រជាក់បង្កជាអគ្គិភ័យ ។

ប្រភេទសំណង់៖ ថ្មបេតុងប្រក់សង្ក័សី (ទំហំ ១៥ ម៉ែត្រ x ២០ ម៉ែត្រ ) ឆេះម៉ាស៊ីនត្រជាក់ចំនួន០៥ គ្រឿង និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យ អគ្គិភ័យរាជធានីភ្នំពេញចំនួន០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង១២ម៉ែត្រគូប ។ រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន ០១ គ្រឿងពុំបាន ប្រើប្រាសទឹក ។ រថយន្តជំនួយរបស់ ទីក្រុងកោះពេជ្រ ចំនួន ០៤ គ្រឿងពុំបានប្រើប្រាស់ទឹក ។ ពន្លត់ចប់នៅម៉ោង១១និង០០នាទីព្រឹក នាថៃ្ងខែឆាំ្នដដែល ៕

មតិយោបល់