ព័ត៌មានជាតិ

​មន្ត្រី​រដ្ឋបាល​សាលាស្រុក​អន្លង់​វែងម្នាក់ ត្រូវសាលាដំបូង​ខេត្តឧត្តរមានជ័យ​ សម្រេច​ឃុំខ្លួន​ ករណី​គំរាម​សម្លាប់​ និង​ហិង្សា​ដោយ​ចេតនា​

​ឧត្តរមានជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០២០​ សាលាដំបូង​ខេត្តឧត្តរមានជ័យ​ បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​។​

​សូម​ជម្រាប​ថា​ កាលពី​នៅ​ថ្ងៃ​សៅរ៍​០៥​រោច​ ខែ​មិគសិរ​ ឆ្នាំជូត​ ទោស័ក​ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ​វេលា​ម៉ោង​១៨​និង​២០​នាទី​ សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​មួយ​ដែល​ប្រព្រឹត្ត​ កាលពី​ថ្ង​ទី​២០​ ខែតុលា​ ឆ្នាំ​២០២០​ ក្នុង​ករណី​គំរាម​សម្លាប់​ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ។​ បន្ទាប់​ពី​ទ​ទួ​បណ្តឹង​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ អ៊ឹ​ង​ សៀ​ក​លី​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់កែង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ មុខរបរ​មន្ត្រី​រដ្ឋបាល​សាលាស្រុក​អន្លង់​វែង​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ផ​ន​ សុ​ផា​ណេ​ត​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ។​

​បច្ចុប្បន្ន​ សាលាដំបូង​ខេត្ត​បាន​សម្រេច​ឃុំខ្លួន​បុរស​ខាងលើ​ដាក់​ពន្ធនាគារ​រួច​ហើយ​ ៕

មតិយោបល់