ព័ត៌មានជាតិ

ស្មាស​ពន្លះ​ហុងដា ពីរ​ក្រោយ​រង​ការ​ខូច​ខាត់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ស្មាស​ក្នុង​ល្បឿន​លឿន ហើយ​មាន​ជាតិ​ស្រា​ក្នុង​ខ្លួន​ទៀត​នោះ បាន​ជិះ​ទៅ​បុក​ម៉ូតូ ហុងដា ឌ្រឹ​មធុន​សេ​១២៥ កំពុង​ធ្វើដំណើរ​ពី​មុខ​យ៉ាង ពេញទំហឹង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ ១៥៥ កែង​ផ្លូវ​លេខ ៤៥៦ ក្នុង​សង្កាត់​ទួល​ទំ​ពង ខណ្ឌចំការមន ។
​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ ម៉ូតូ​ស្មាស​ពណ៌​ស​លាយ ខ្មៅ ពាក់​ស្លាក់​លេខ កំពង់ឆ្នាំង 1B-0975 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ជិះ​ធ្វើដំណើរ​តាម​បណ្ណោយ​ផ្លូវ លេខ​៤៥៦ ក្នុង​ទិសដៅ​ពី កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​។

​លុះ​មកដល់​ចំណុចកើតហេតុ​កែង​និង​ផ្លូវ​១៥៥ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ ហុងដា ឌ្រឹ​មធុន​សេ​១២៥ មួយគ្រឿង ពណ៌ ខ្មៅ ពាក់​ស្លាក់​លេខ​កំពង់ចាម​1H-2772 បើកបរ​ដោយ​បុរស​ម្នាក់​ដែរ​កំពុងធ្វើដំណើរ​ស្រប​ទិស​នៅ​ពី​ក៏​ត្រូវ​ម៉ូតូ​ស្មាស់​មក​បុក​ចំ​កន្ទុយ​ក្រោយ​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​ពីរ​រង​កា​ខូចខាត​ហើយ​ចំណែក​អ្នកបើកបរ​វិញ​គ្រាន់តែ​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ ។ បន្ទាប់ពី​កើតហេតុ​បុរស​ដែល​ជា​ម្ចាស់ ម៉ូតូ​ស្មាស​ដោយ​ដឹងថា​ខ្លួន​ជា​អ្នក​ខុស​ក៏បាន​លើ​ម្រាមដៃ​១០ សំពះ ទៅ​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ ហុងដា ឌ្រឹ​មធុន​សេ​១២៥ ឲ្យ​លើកលែង​ទោស​ឲ្យ​រូបគេ​ផង ព្រោះ​គេ​មិន​មាន​ចេតនា​បង្កឲ្យមាន​គ្រោះថ្នាក់​បែប​នេះ​ឡើយ​។ ទោះជា​មាន​ការ​អង្វរ​ពី​ម្ចាស់​ម៉ូតូ​ស្មាស់​យ៉ាងណាក៏ដោយ ក៏​ម្ចាស​ម៉ូតូ ហុងដា ឌ្រឹ​មធុន​សេ​១២៥ ក៏​មិន​ព្រម​បញ្ចប់​ដែល ។​
ក្រោយពេល​កើតហេតុ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវបាន សមត្ថកិច្ច​ខណ្ឌ​ចំការមន យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នាពេល​ក្រោយ ៕
2014-07-29_101436

មតិយោបល់