ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសមានជំងឺប្រចាំកាយម្នាក់ បានស្លាប់ដោយករណីប្រកាច់ធ្លាក់ទឹក ធ្វើឲ្យមានការភ្ញាក់ផ្អើលហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុចចុងព្រៃរនាមក្រោម ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ សាន់ ស៊ីឡុង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
មូលហេតុឈ្មោះខាងលើនេះ មានជំងឺប្រចាំកាយតេតាណុសសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដោយយោងតាមការបំភ្លឺរបស់ម្តាយ និងសាច់ញាតិថា ជនរងគ្រោះឈ្មោះ សាន់ ស៊ីឡុង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះគាត់មានជំងឺតេតាណុសជាតែងតែប្រកាច់ជាញឹកញាប់ តែបានក្រុមគ្រួសារជួយសង្រ្គោះទាន់ពេលរហូតថ្ងៃកើតហេតុ នៅពេលគាត់ប្រកាច់លើកនេះ គ្មានអ្នកណាបានដឹងរហូតដល់បាត់រូបគាត់ទើបសង្ស័យប្រហែលគេប្រកាច់ធ្លាក់ទឹកទេ មិនដឹងខណ:នោះក្រុមគ្រួសាររួមទាំងអ្នកស្រុកចុះរាវរកប្រទះឃើញជនរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងទឹកបាត់ទៅហើយ ដោយមិនបង្អង់យូរក្រុមគ្រួសារ ក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ចចុះពិនិត្យតែម្តង។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលមូលដ្ឋាន និងលោកមេឃុំកញ្ជរបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុទាំងព្រឹកប្រភពបានបន្តថា ក្រោយការពិនិត្យនៅកន្លែងកើតហេតុក្រុមគ្រូពេទ្យបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះពិតជាមានជម្ងឺប្រចាំកាយមែនព្រោះថា រោគតេតាណុស្តនៅពេលជនរងគ្រោះ មិនសូវស្រួលខ្លួនប្រកាច់គ្មានពេលកំណត់នោះឡើយហេតុនេះ ហើយទើបធ្វើឲ្យជនរងគ្រោះប្រកាច់លង់ទឹកស្លាប់។
រីឯសាកសពជនរងគ្រោះត្រូវបានសមត្តកិច្ចបានប្រគល់ បានជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់