ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យ​ម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាប ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន​

​កំពត:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ដោយ​មានការ​យកចិត្តទុកដាក់​ ចង្អុល​ បង្ហាញ​ និង​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្ត​ ក្នុង​ការ​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ នៅ​ទូ​ទាំង​ខេត្តកំពត​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​០១​ករណី​ ។

​ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃ​ចន្ទ​ ១៤​រោច​ ខែអស្សុជ​ ឆ្នាំខាល​ចត្វា​ស័ក​ ស​.​ព​.២៥៦៦ ​ត្រូវ​នឹង​ ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​និង​៣០​នាទី​ សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ស្ថិត​នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍​ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក​ ខេត្តកំពត​ ឃាត់​មុខសញ្ញា​ ។​

​ជនសង្ស័យ​ឈ្មោះ​ ញឹ​ម​ មូ​ឌី​ណា​ ភេទ​ប្រុស​ អាយុ ​៣៣ ​ឆ្នាំ​ រស់នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍​ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ ស្រុក​ឈូក​ ខេត្តកំពត​ ។​

វត្ថុ​តាង​ដកហូត​រួម​មាន​៖​ -​ថ្នាំ​ញៀន​០៣​កញ្ចប់​ ទម្ងន់​ ៨.៦៦​ ក្រាម​ -​ទូរស័ព្ទ​ដៃ​ ២​គ្រឿង​ -​គ្រាប់កាំភ្លើង​ ចំនួន​០៤​គ្រាប់​ -​សំបក​ក​ន្ទុះ​ ចំនួន​ ០១​ -​បង់​កាំភ្លើង​ ចំនួន​ ០១​ -​រំសេវ​ ០១​កញ្ចប់​តូច​ ។​

​បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ជនសង្ស័យ​ និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់