សុភាពនារីទាំងឡាយកំពុងតែធុញនឹងការដុះរោមក្លៀកតើមែនទេ? តើរោមការដុះរោមក្លៀកធ្វើឲ្យអ្នកខ្មាស់គេមែនទេ? នៅចាំដល់ណាទៀត សាកល្បងវិធីសាស្ត្រតាមបែបធម្មជាតិទាំងនេះ រោមក្លៀករបស់អ្នកនឹងបាត់អស់ ហើយមិនប៉ះពាល់ដល់សុខភាពស្បែកថែមទៀត។
ខាងក្រោមនេះជារូបមន្តសាមញ្ញៗ ៣យ៉ាង ដែលអ្នកអាចជ្រើសរើសប្រើមួយណាក៏បាន៖
ក្រូចឆ្មា និងស្ករស
អ្នកត្រូវច្របាច់យកទឹកក្រូចឆ្មាមួយផ្លែ លាយជាមួយនឹងស្ករសមួយស្លាព្រា។ បន្ទាប់មកត្រូវអនុវត្តនៅក្រោមក្លៀក ហើយទុកមួយស្របក់ទើបលាងចេញវិញ។ ធ្វើបែបនេះ ២ដងក្នុងមួយសប្តាហ៍ រោមនឹងបាត់ទៅបន្តិចម្តងៗរហូតទាល់តែអស់។
ស៊ុត នឹងសម្សៅពោត
គោះស៊ុតមួយគ្រាប់ លាយជាមួយនឹងម្សៅពោតកន្លះស្លាបព្រា។ អនុវត្តក្រោមក្លៀករបស់អ្នក ហើយទុករហូតទាល់តែស្ងួត បន្ទាប់មកលាងសម្អាតចេញ។
ទឹកដោះគោ និងម្សៅរមៀត
អ្នកត្រូវលាយទឹកដោះគោ ២ស្លាព្រា និងម្សៅរមៀតបន្តិច។ បន្ទាប់មកធ្វើការអនុវត្តភ្លាមៗ ហើយលាងសម្អាតចេញជាមួយនឹងទឹកធម្មតា៕
មតិយោបល់