ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់បានម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង៩និង៤០នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃមិនបានសម្រេច) នៅចំណុចមុខសាលារៀនវរសវើល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ គេចខ្លួនម្នាក់ឈ្មោះ ប៊េន ។

ជនសង្ស័យឈ្មោះ ម៉ែន ច័ន្ទវីរ: ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មកភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចពីជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ (ទៅបាត់ក្រោយកើតហេតុ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់