ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ម៉ោង១៧និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខតារាងបាល់ ផ្លូវ១៩៥៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជនសង្ស័យធ្វើសកម្មភាពដោយជិះម៉ូតូ០២គ្រឿង ។

ជនសង្ស័យ០៣នាក់៖ ១-ឈ្មោះ សៀន គឹមសៀ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) , ២-ឈ្មោះ ផា ថុនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) , ៣-ឈ្មោះ រ៉ូហ្សា ស្កាដេវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) បានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង ឌុបគ្នា០៣នាក់ ឆក់ទូរស័ព្ទដៃអាយហ្វូន សេវិន ផ្លឺស របស់ជនរងគ្រោះឈ្មោះ អៀង ហ៊ុយសៀង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១៦៥ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:បាត់បង់ គ្មាន ។ សម្ភារ:បន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1GU-4994 , ២-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IF-២៨០២ របស់ជនសង្ស័យ , ឆក់ទូរស័ព្ទដៃអាយហ្វូន សេវិន ផ្លឺស ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់