ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើប្រាស់សារធាតុញៀន

កំពង់ឆ្នាំង: កម្លាំងរបស់អធិការនគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការចេញល្បាតពេលយប់នៅតាមចំណុច សំខាន់ៗ និងគោលដៅ ទីសួនសាធារណ:
លទ្ធផល ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ នួន រ័ត្នសុផាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី រំលងអធ្រាត្រ នៅចំណុចភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ពីបទប្រើប្រាស់សារធាតុញៀន ។

ដកហូតវត្ថុតាង៖ ម៉ូតូ០១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ឆ្នាំង1A.2835 និង ទូរស័ព្ទដៃ ០១គ្រឿង ។

ជំនាញបានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តដោះស្រាយបន្ត ៕

មតិយោបល់