ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនកម្មកចៀរជ័រកៅស៊ូម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

រតនគិរី: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលស្រុកអូរយ៉ាដាវ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតផ្គាក់) ដោយសារទំនាស់ពាក្យសំដី ហេតុការណ៍នេះបានកើតឡើង នៅត្រង់ចំណុចផ្ទះកម្មករស្នាក់នៅក្នុងចម្ការកៅស៊ូរបស់លោក ញ៉ោញ វៃ ស្ថិតនៅភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង ២០និង៣០នាទី នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ សាក់ ឈឿង ភេទប្រុស អាយុ ៤២ឆ្នាំជនជាតិខ្មែរ មុខរបកម្មករចៀរជ័រកៅស៊ូស្រុកកំណើត ភូមិឃុំ ស្រុកវាលវែង ខេត្តពោធិសាត់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ(ឃាត់ខ្លួន) ។ ចំណែកឯជនរងគ្រោះឈ្មោះ សុខ ទូច ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចៀជ័រកៅស៊ូ ស្រុកកំណើត ភូមិប្រឹក្សាទី១ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ស្នាក់នៅចម្ការកៅ ភូមិឃុំ កើតហេតុខាងលើ នៅក្បែរគ្នា ( បានរងរបួស ចំក្បាលលើត្រចៀកខាងឆ្វេង) បានបញ្ជូនទៅមណ្ឌលសុខភាពស្រុកបរកែវ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កំពុងបំពេញបែបបទតាមនីតិវិធី ៕

មតិយោបល់