ព័ត៌មានជាតិ

រថយន្ត ២គ្រឿង បុកគ្នាបណ្ដាលឲ្យលោកតាវ័យ ៨៦ឆ្នាំម្នាក់ស្លាប់ និងមនុស្ស ៤នាក់ទៀត រងរបួសធ្ងន់ស្រាល

ត្បូងឃ្មុំ: នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នាត្រង់ផ្លូវបំបែកជាបួន ស្ថិតលើផ្លូវទៅសាលាខេត្ត ត្រង់ចំណុចភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រថយន្ត សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-7450 ជិះគ្នា ២នាក់ បើកបរដោយឈ្មោះ ស្រឿន ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិកញ្ចុំ ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង (របួសធ្ងន់)។
រថយន្ត ម៉ាស្ដារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2A-2877 បើកបរដោយឈ្មោះ នូ ភារម្យ ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ មានអ្នករួមដំណើរចំនួន ៣នាក់៖
១/ឈ្មោះ ជា លាងយ៉េង អាយុ ៥៦ឆ្នាំ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសស្រាល)។
២/ឈ្មោះ ជា ហ៊ាង ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសស្រាល) ។
៣/ឈ្មោះ ប៊ុន ជាង ភេទប្រុស អាយុ ៨៦ឆ្នាំ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យត្បូងឃ្មុំ)។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់