ព័ត៌មានជាតិ

Update : រថយន្តក្រុមហ៊ុនថាយហ្គើបើកចេញពីក្រុមហ៊ុនត្រូវម៉ូតូបុកពេញទំហឹង របួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញៈ ភ្នាក់ងារPost Newsបានឲ្យដឹងថា រថយន្តក្រុមហ៊ុន ថៃហ្គើ បើកចេញពីកន្លែងជួសជុល បត់មិនបានមើលឆ្វេងស្តាំ ត្រូវម៉ូតូបុករងរបួសធ្ងន់ និងស្រាល២នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ១៥ នាទី ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៧ ស្ថិតនៅតាមផ្លូវ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ខដង្កោ រាជធានីភ្នំពេញ ។

តាមសម្តីពីអ្នកដែលបានធ្វើដំណើរតាមផ្លូវបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថាគាត់បានឃើញបុរស២នាក់ បានជិះម៉ូតូមួយគ្រឿងជាម៉ូតូច្នៃមិនមានស្លាកលេខ បានធ្វើដំណើរពីត្បូងមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៍ស មានស្លាកលេខ ភ្នំពេញ 3D-8477 បានបើកចេញពីក្នុងការ៉ាស់ដោយចេញមកអ្នកបើកបរមិនបានមើលឆ្វេងស្តាំទេបានបត់មកធ្វើអោយអ្នកបើកម៉ូតូចាប់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុក និងរថយន្តនោះពេញទំហឹងបណ្តាលអោយបុរសជាអ្នកបើកម៉ូតូនោះបោកផ្ទប់ទៅរថយន្តបណ្តាលអោយបាក់ជើងខាងធ្វេងរបួសធ្ងន់ចំណែកអ្នកដែលអង្គុយនៅខាងក្រោយគ្រាន់តែរងរបួសស្រាលហើយភ្លាមៗនោះតៃកុងរថយន្តដែលបង្កបានចុះពីលើរថយន្តបានរត់ចូលទៅក្នុងការដ្ឋានជួសជុលនោះបាត់ ។

សមត្ថកិច្ចបានឲ្យដឹងថាបុរសដែលរងរបួសបាក់ជើងខាងឆ្វេងមានឈ្មោះ អឿន អាយុប្រហែល៣០ឆ្នាំ បានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ចំណែកម្នាក់ទៀត របួសស្រាលមានឈ្មោះ ហាក់ អាយុប្រហែលគ្នា យកមកព្យាបាលនៅមណ្ឌល សុខភាពដង្កោស្នាក់នៅភូមិទន្លេបាទីឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ទាំង២នាក់ ស្នាក់នៅជាមួយគ្នា ។

បច្ចុប្បន្នសម្ថតកិច្ចចរាចរណ៍ខណ្ខដង្កោបានចុះទៅវាស់វែងរួចហើយបានយករថយន្តបង្ក និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ខដង្កោ រង់ចាំអោយខាងម្ចាស់រថយន្តចូលមកដោះស្រាយ ៕

https://youtu.be/pcjTfPyAM8c

មតិយោបល់