ខេត្តព្រះសីហនុ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគបាលខេត្ព្រះសីហនុ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានករណី អំពេីហិង្សា មួយកើតឡើងបង្កដោយជនសង្ស័យ ត្រូវជាប្តី(គ្មានសំបុត្រអាពាហ៍ពិពាហ៍) បានវាយទៅលើប្រពន្ធជាជនរងគ្រោះ នៅតាមផ្លូវទីសាធាណៈ ស្ថិតនៅ ផ្លូវចូលសាលាឡាយហ៍ ក្រុម៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ ដោយទះកំភ្លៀងជនរងគ្រោះ ចំនួន ២ដៃ រួចចាប់បោកដួលលើដី សង្កត់ក្បាលលើដី និងទាញអាវ និងមានរបួសស្នាមលើខ្នង ក្រោយពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងនគរបាលអធិការក្រុងព្រះសីហនុ និងកម្លាំងនគរបាលមូលដ្ឋានចុះអន្តរាគមន៍ និងបានឃាត់ខ្លួន ជនសង្ស័យ យកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វេីការសាកសួរ ។ ជនរងគ្រោះមានឈ្មោះ ចេង ស្រីនាង ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដេីរលក់ម្ជូរតាមឆ្នេរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យ មានឈ្មោះ ស៊ន ទី ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ
បច្ចុប្បន្ន ជនសង្ស័យ ១នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើមម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មានករណី អំពេីហិង្សា មួយកើតឡើងបង្កដោយជនសង្ស័យ ត្រូវជាប្តី(គ្មានសំបុត្រអាពាហ៍ពិពាហ៍) បានវាយទៅលើប្រពន្ធជាជនរងគ្រោះ នៅតាមផ្លូវទីសាធាណៈ ស្ថិតនៅ ផ្លូវចូលសាលាឡាយហ៍ ក្រុម៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ ដោយទះកំភ្លៀងជនរងគ្រោះ ចំនួន ២ដៃ រួចចាប់បោកដួលលើដី សង្កត់ក្បាលលើដី និងទាញអាវ និងមានរបួសស្នាមលើខ្នង ក្រោយពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងនគរបាលអធិការក្រុងព្រះសីហនុ និងកម្លាំងនគរបាលមូលដ្ឋានចុះអន្តរាគមន៍ និងបានឃាត់ខ្លួន ជនសង្ស័យ យកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វេីការសាកសួរ ។
ជនរងគ្រោះមានឈ្មោះ ចេង ស្រីនាង ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដេីរលក់ម្ជូរតាមឆ្នេរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ
ជនសង្ស័យ មានឈ្មោះ ស៊ន ទី ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ
បច្ចុប្បន្ន ជនសង្ស័យ ១នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើមម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់